(ភ្នំពេញ)៖ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅសង្ក្រាន្ដវត្ដភ្នំ មានប្រជាពលរដ្ឋរាប់ពាន់នាក់ បានមកចូលរួមលេងកំសាន្ដ យ៉ាងសប្បាយរីករាយ ខណៈដែលបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ ត្រូវបានអាជ្ញាធររក្សាបានយ៉ាងល្អប្រសេីរ។

រយៈពេល២ថ្ងៃនេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលលេងកំសាន្ដ ដែលទាំងនេះបង្ហាញអំពីប្រទេសជាតិ មានសុខសន្ដិភាពពេញក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕