(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរាប់ពាន់នាក់ រីករាយសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅទីរួមខេត្ដកំពង់ឆ្នាំង ដោយមានការលេងបាញ់ទឹក, លេងបាតម្សៅ ជាពិសេសផ្លូវកំណាត់ពីផ្សារលេី ដល់ផ្សារក្រោមត្រូវបានបិទ មិនឲ្យឡានបេីកចូល មានតែអ្នកដំណេីរកំសាន្ដ។

អាជ្ញាធរសមត្ថកិច្ច បានរៀនចំបញ្ហាសណ្ដាប់ធ្នាប់ ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានលេងសប្បាយរីករាយ។ លេីសពីនោះទៀត នៅទីរួមខេត្ដ ក៏បានការដាក់តាំងពិព័ណ៌ ព្រមទាំងមានការប្រគំតន្ដ្រី ដែលធ្វេីឲ្យប្រជាពលរដ្ឋ បានមកចូលរួមមានភាបសប្បាយរីករាយ ដែលនេះបង្ហាញអំពីសុខសន្ដិភាពពេញលេញ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕