(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គណៈបញ្ជាការស្រាល ប្រចាំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងយោងគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោករាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលមកចូលរួមលេងកំសាន្តសង្ក្រានវត្តភ្នំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មេត្តាជ្រាបថា៖
១-ចំពោះចំណតផ្ញើម៉ូតូ មានតម្លៃ ១,០០០រៀល ក្នុងមួយគ្រឿង និងរថយន្តមានតម្លៃ២,០០០រៀល ក្នុងមួយគ្រឿង។
២-រាល់ការបាត់បង់ ឬខូចខាតម៉ូតូ រថយន្តដែលបានផ្ញើនៅចំណតរបស់ខ្លួន ម្ចាស់ចំណតត្រូវទទួលខុសត្រូវទាំងស្រុង។
៣-ក្នុងករណី ម្ចាស់ចំណតណាមិនអនុវត្តតាមចំណុចទី១ និងចំណុចទី២ខាងលើ សូមសាធារណៈជន ទំនាក់ទំនងមករដ្ឋបាលខណ្ឌដូនពេញតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៨៨៤ ៨៨៨ / ០១១ ៣៧៧ ៦៦៦។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាពត៌មាន៕