(តាកែវ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវ បានរៀបចំសង្ក្រាន្តដ៏ធំនៅក្នុងក្រុងដូនកែវដោយមានការចូលរួមពីប្រជាពលរដ្ឋជិត ២ម៉ឺននាក់ បានមកចូលរួមលេងសប្បាយ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវបានប្រាប់ Fresh News ឲ្យដឹងថា នៅថ្ងៃដំបូងនេះមានបងប្អូនប្រជាពលរដ្ឋបានមកចូលរួមលេងកម្សាន្តនៅទីតាំងសួនច្បារបឹងតាកែវដែលអាជ្ញាធបានរៀបចំសង្រ្កាននៅទីនេះ ដោយបានរៀបចំលេងល្បែងកម្សាន្តជាច្រើនព្រមទាំងមានការប្រគតន្រ្តីរាំលេងកម្សាន្ត។

លោកអភិបាលក្រុងដូនកែវ បានថ្លែងបន្តថា ដោយឡែកចំពោះសន្តិសុខសណ្ដាប់ធ្នាប់អាជ្ញាបានរៀបចំកំលាំងសមត្ថកិច្ចការពារបានយ៉ងល្អប្រសើរ ហើយនៅថ្ងៃទី១នេះមិនមានបញ្ហាអ្វីកើតឡើងនោះទេ៕