(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំក្នុងខេត្ត បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាំលេងកម្សាន្ត

ក្នុងព្រឹត្តការណ៍សង្រ្កាន នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយសេចក្តីសោមនស្សរីករាយក្រៃលែង ទាំងភ្ញៀវជាតិ អន្តរជាតិ។

ក្នុងព្រឹត្តការណ៍មហាសង្ក្រានឆ្នាំថ្មីនេះគេឃើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មានការរាំលេងកំសាន្តនិងលេងល្បែងប្រជាប្រិយដោយក្តីសប្បាយរីករាយ។

ដើម្បីសម្របសម្រួលសណ្តាប់ធ្នាប់កងកម្លាំងប្រដាប់អាវុធក៏បាន​រៀបចំកម្លាំងរបស់ខ្លួន ក្នុងការការពារសុខសុវត្ថិភាពជាប្រចាំជូនប្រជាពលរដ្ឋ គ្រប់
ពេលវេលា ទាំងយប់ទាំងថ្ងៃ៕