(ព្រៃវែង)៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងនេះ មានអ្នកទេសចរណ៍ជាតិ មកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណជា ៥៦,៥៧៥នាក់។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានថ្លែងថា គណៈបញ្ជាការឯកភាពខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ អនាម័យបរិស្ថាន។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ២០២៣ នេះ មានរយៈពេល ៤ថ្ងៃ ចាំពីថ្ងៃ១៣ ដល់ ១៦ ខែមេសា៕