Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋមួយគ្រួសារ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

12-07-2016 11:36

(ត្បូងឃ្មុំ)៖ លោក អ៊ុយ សឿន និងប្រពន្ធ សាន ណៃអេង ដែលជាប្រជាពលរដ្ឋរស់នៅ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានប្រគល់ដី ទីកន្លែងដែល ធ្លាប់ជាអតីតលេណដ្ឋានតស៊ូយ៉ាងស្វិតស្វាញ បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះទឹកដី និងប្រទេសជាតិ ពីរបប ប្រល័យ ពូជសាសន៍ ប៉ុលពត ឲ្យពួកគាត់ មានកម្មសិទ្ធិស្របច្បាប់។

ដោយបានអនុញ្ញាតឲ្យ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកអភិបាលខេត្ត បានចាត់ចែងឲ្យលោក ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំអជ្ញារធរ គ្រប់ថ្នាក់ មន្ទីរជំនាញ ធ្វើការវាស់វែងចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិជូន គ្រួសារខាងលើនេះ៕