(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធ ផលបង្ក្រាបបទល្មើស គ្រឿងញៀនប្រចាំថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស១៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៣នាក់ និងមុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២.៩៧ក្រាម ១កញ្ចប់ធំ និង៣៨កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅតាមបណ្ដាលខេត្តមួយចំនួនរួមមាន៖ ខេត្តកំពង់ចាម បង្ក្រាប៣ករណីឃាត់ខ្លួន៣នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, ខេត្តព្រះវិហារ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ខេត្តកំពង់ឆ្នាំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕