(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៣,២២២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩០,៧៩៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៤៧៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៩៣២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៥៤៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៣,៤៧៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦២៥,១៥០នាក់, ដូសទី៤ចំនួន ៥,១៧១,៥០២នាក់, ដូសទី៥ចំនួន ១,៨១៣,៤១៤នាក់ និងដូសទី៦ចំនួន ៣៥៥,៧១២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕