(បាត់ដំបង)៖ នាយឧត្តមសេនីយ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំ ១០ចំណុច ដល់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តបាត់ដំបង។ ចំណុចទាំង ១០នោះ រួមមាន៖
១.សូមយកចិត្តទុកដាក់ពង្រឹង ការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ២.ត្រូវបន្តជំរុញ លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប សិល្បករ ការនី ពិធីករ ពិធីការនី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានអប់រំ ម្ចាស់ផ្ទះសំណាក់ម្ចាស់សេវាកំសាន្ត ...ចូលរួម ពង្រឹងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយបន្ថែមទៀត។ ៣.ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវ ប្រកបដោយ ប្រសិទ្ធភាពចំពោះការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ៤.គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បាត់ដំបង ត្រូវធ្វើការពង្រឹងសមត្ថភាពការិយាល័យទំនាក់ទំនងព្រំដែន(BLO) បន្តការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាពដើម្បីបង្ការ បង្រ្កាប បញ្ឈប់ការប្រើប្រាស់ ការនាំចេញ-គ្រាន់តែលាបពណ៌គាត់ជារបស់អ្នកនេះ ជូញដូរ ដាំដុះគ្រឿងញៀន និងជំរុញអោយអ្នកញៀនទៅទទួលយកសេវាព្យាបាល ស្តារនីតិសម្បទា។ ៥.ត្រូវបង្កើតយន្តការត្រួតពិនិត្យ គ្រឿងញៀនពីថ្នាក់ក្រុង ស្រុក រហូតដល់សង្កាត់ ឃុំ ភូមិ ៦.អប់រំប្រជាពលរដ្ឋមាតាបិតា អាណាព្យាបាលអោយយល់ដឹងពីបញ្ហា គ្រឿងញៀន ដើម្បីអោយគាត់យល់បញ្ហាគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចូលរួមគ្រប់រូបភាពដើម្បីភូមិឃុំសុវត្ថិភាព ។
៦.ប្រជាពលរដ្ឋចូលយើងទាំងអស់គ្នាយល់ឲ្យច្បាស់អំពីគ្រឿងញៀនហើយចាត់ទុកថាបញ្ហាគ្រឿងញៀនជាបញ្ហាយើងទាំងអស់គ្នា ពីព្រោះក្នុងពេលដែរគ្រួសារគេកំពុងរងគ្រោះ គ្រួសារយើងក៏អាចកំពុងអាចនឹងបានកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរផងក៏ថាបាន។ ដូចនេះត្រូវចេះអប់រំកូនចៅ តាមដាន និងសហការល្អជាមួយអាជ្ញាធរ មូលដ្ឋានដើម្បីប្រាកដថាកូនចៅមិនពាក់ព័ន្ធគ្រឿងញៀន បើមានការធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀនត្រូវសហការបញ្ជូនពូកគេទៅកន្លែងព្យាបាលស្តានីតិសម្បទា និងមិនត្រូវឆ្លៀតយក ផលប្រយោជន៍ពីអ្នកប្រើប្រាស់គ្រឿងញៀនតាមរយ:ការលក់ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ជួលបន្ទប់ ជួលទីតាំងនិងទទួលផ្ញើ មធ្យោបាយម៉ូតូជាដើម។ ៧.សំណូមពរដល់និយោជក ម្ចាស់សហគ្រាសរោងចក្រ ត្រូវចូលរួមណែនាំផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ កុំអោយកម្មករ កម្មការនី បុគ្គលិកកុំអោយពាក់ពន្ធ័នឹងគ្រឿងញៀន ដោយបង្កើតអោយមានក្រុមបង្គោល ដើម្បីអោយយល់ថា គ្រឿងញៀនមិនមែន ជាថ្នាំលើកកំលាំង ឬជាឱសថកាត់បន្ថយ ឬបំបាត់ភាពស្មុកស្មាញ ឬបង្កើនកំលាំងឡើយ។ ៨.មាតាបិតា ត្រូវពង្រឹងការទទួលខុសត្រូវបន្ថែមទៀតក្នុងការអប់រំថែទាំនិងត្រួតពិនិត្យជាប្រចាំដើម្បីអោយកូនចៀសឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវសហការអោយបានល្អជាមួយសាលារៀន ឬកន្លែងធ្វើការដើម្បីធានាថាកូនចៅពិតជាទៅសាលា ប្ញទៅកន្លែងធ្វើការដោយមិនទៅប្រព្រឹតអំពើផ្សេងៗដែលពាក់ពន្ធ័នឹងគ្រឿងញៀន។ ៩.ចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន រួចហើយ ត្រូវប្រញាប់ភ្ញាក់ខ្លួនទៅរកសេវាគាំទ្រ ពិសេសសេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ហើយត្រូវចាំថា គ្មានអ្នកណាអាចដោះស្រាយបញ្ហាគ្រឿងញៀនដែលអ្នកបានប៉ះពាល់ ជាងខ្លួនអ្នកផ្ទាល់នោះទេ។ ១០.សូមអោយសមត្ថកិច្ច អនុវត្តច្បាប់ទាំងអស់ត្រូវប្រមូលវត្ថុតាងទ្រព្យសម្បត្តិពាក់ពន្ឋនឹងបទល្មើសគ្រឿងញៀនស្របតាមស្មារតីអនុក្រឹត្យមូលនិធិអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការកលើកឡើងនេះ បានធ្វើឡើងនៅពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់ ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ កែគឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ច័ន្ទ សុផលអភិបាលប្រធាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង ដោយមានការចូលរួមពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអយ្យការប្រធានសាលា ដំបូង មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត ក្រុង និស្សិត សិស្សានុសិស្សកាយរិទ្ធ កាកបាទក្រហម កងកំលាំងប្រដាប់អាវុធ ។
ក្នុងឱកាសនោះ លោក ចន័្ទ សុផល បានបង្ហាញអោយឃើញថា ខេត្តបាត់ដំបងមិនមែនជាខេត្តផលិត ដាំដុះគ្រឿងញៀនទេតែមានការ លួចប្រើប្រាស់ ជួញដូរដែលសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ធ្វើការអប់រំ ស្តារនីតិសម្បទាចំពោះអ្នកប្រើប្រាស់និងបង្រ្កាបជនល្មើស ជូញដូរគ្រឿងញៀន ហើយខេត្តបានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធក្រុមហ៊ុន សហគ្រាស រោងចក្រ និងវិស័យឯកជនត្រូវចូលរួម ទាំងអស់គ្នាដើម្បីបង្កា បង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ លោក ច័ន្ទ សុផល នាយឧត្តមសេនីយ៍កែគឹមយ៉ាន បានថ្លែងកើតសសើរ ដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ត និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀន។
នាយឧត្តមសេនីយ៍ បានប្រគល់់ថវិកាឧបត្ថម្ភជូន គណកម្មាធិការត្រួតពិនិត្យុគ្រឿងញៀនខេត្ត ថវិកា៣លានរៀល, មណ្ឌលពិភពក្តីសង្ឃឹម ថវិកា ពីរលានរៀល,មណ្ឌលកងរាជអាវុធហត្ថខេត្ត ថវិកា ពីរលានរៀល,វិទ្យាល័យនេតយ៉ង់ថវិកា ១លានរៀល, យុវជនកាយរិទ្ធ ១០០នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល,យុវជនកាកបាទក្រហម ១០០នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល, សហភាពសហពន្ធ័យុវជនខេត្ត ១០០នាក់ ម្នាក់ៗទទួលបានថវិកា១០០០០រៀល ,នគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលដូនទាវ ថវិកា៥០ម៉ឺនរៀល,អ្នកកផ្តាច់ញៀនបានជោគជ័យ ថវិកា៥០ម៉ឺនរៀល។
ក្រៅពីនោះ ក៏មានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានពីជនល្មើសមាន មេតំហ្វេតាមីន ហៅយ៉ាម៉ា (YW)ចំនួន៥២៨៧គ្រាប់ និងមេតំហ្វាតាមីន ហៅម៉ាទឹកកក ទំងន់១៥៣៩,១៧ក្រាមផងដែរ៕