(ភ្នំពេញ)៖ គិតត្រឹមម៉ោង៤៖០០រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៦លើក បណ្តាលឱ្យស្លាប់បាត់បង់ជីវិត២នាក់ និងរបួស១២នាក់។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដល់បណ្តាញព័ត៌មាន Fresh News។

លោកឧត្តមសេនីយ៍ឯក បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅក្នុងខេត្តចំនួន៥ ក្នុងនោះមាន៦នាក់របួសធ្ងន់ ផងដែរ៕