(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់៦លើក) បណ្តាលអោយមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១៣នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូតខាតយានយន្ដសរុប ចំនួន១៧គ្រឿង រួមមាន ម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង , រថយន្តធុនធំ ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍នេះរួមមាន ល្មើសល្បឿន ៧លើក,ប្រជែង ១លើក,មិនប្រកាន់ស្តាំ ១លើក ។
នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,១៧១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៣៧៩គ្រឿង និងពិន័យសរុប ១,៧៩២ គ្រឿង ៕