Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ភ្លៀង​នឹងបន្តធ្លាក់​នៅក​ម្ពុជា​ ចាប់ពី​ថ្ងៃទី ១២ ដល់១៨​ ខែកក្កដា ដោយ​សារឥទ្ធិពល​ខ្យល់​មូសុងនិរតី​ និង​ជ្រលង​សម្ពាធទាប​

12-07-2016 10:07

(ភ្នំពេញ)៖ នៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៦ នេះ ក្រសួងធនធានទឹក និង ឧតុនិយម ចេញសេក្តីប្រកាសដោយបញ្ជាក់ថា  កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១២ ខែកក្កដានេះរហូតដល់ថ្ងៃទី ១៨ កក្កដា ២០១៦ ខាងមុខនេះ ដោយសារតែ ឥទ្ធិពលខ្យល់មូសុងនិរតី និង ជ្រលងសម្ពាធទាប។

ក្រសួងធនធានទឹកបន្តទៀតថា ដោយសារតែ ឥទ្ធិពលខ្យល់មូសុងនិរតី និង ជ្រលងសម្ពាធទាប បានធ្វើឲ្យតំបន់មួយចំនួន នៅកម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឡើងវិញ ដោយក្នុងរួមមានដូចជា៖

ទី១- តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់បន្ត ក្នុងនោះរួមមាន ៖
  - ខេត្តកំពត និង ខេត្តកែប អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី ១២-​១៨ ខែកក្កដា។
  - ខេត្តកុះកុង និង ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់បីថ្ងៃទី ១២-១៤ ខែកក្កដា   នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១៥-១៨ ខែកក្កដា។

ទី២- តំបន់វាលទំនាប និង តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១២-១៨ កក្កដា។

សូមបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ និង ផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង ចាប់ពីថ្ងៃទី ១២ដល់១៤ ខែកក្កដា ពិសេសក្នុងខេត្តកោះកុង ​និង ព្រះសីហនុ៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាស របស់ក្រសួងធនធានទឹក និង ឧតុនិយម ខាងក្រោមនេះ៖