(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្រ្តីរាជការ យុវជន ប្រជាពលរដ្ឋជាច្រើននាក់ចូលរួមលេងកម្សាន្ដ នៅតំបន់ត្រជាក់ចិត្ត ទស្សនាកម្សាន្ដ ក៏ដូចជាភ្លក់ម្ហូបខ្មែរដែលជាស្នាដៃរបស់អាជីវករក្នុងខេត្តបាត់ដំបង នៅតំបន់ភូមិម្ហូបខ្មែរ និងទស្សនាការដាក់តាំងពិពរណ៍នៅក្នុងភូមិ ស.ស.យ.ក ខេត្តបាត់ដំបង ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដបាត់ដំបង។
លោក សុខ លូ និងលោក ស រដ្ឋា ក៏បានអំពាវនាវប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកលេងកម្សាន្ដឲ្យបានច្រើនកុះករ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខាងក្រោយរូបសំណាក លោកតាដំបងគ្រញូង និងក្នុងបរិវេណវិទ្យាល័យនេត យ៉ង់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី បានសប្បាយរីករាយទាំងអស់គ្នា៕