(អាហ្វ្រិកខាងត្បូង)៖ ក្រុមហ៊ុនអាកាសចរណ៍អាហ្វ្រិកខាងត្បូង SA Airlink បានច្រានចោលសេចក្តីរាយការណ៍ថា យន្តហោះមួយគ្រឿងរបស់ខ្លួន ត្រូវបានចោរប្លន់ ខណៈធ្វើដំណើរចេញពី ទីក្រុង Cape Town ឆ្ពោះទៅកាន់ទីក្រុង Wonderboom ជាជើងហោះហើរក្នុងស្រុក នាព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ ខែកក្កដា។
ក្រុមហ៊ុន SA Airlink បានបញ្ជាក់ថា អ្នកធ្វើដំណើរទាំង ៧២នាក់ និងសហសេវិក ៤នាក់ ដែលជិះនៅលើជើងហោះហើរ SA8678 គឺមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ មានសេចក្ដីរាយការណ៍មិនច្បាស់មួយ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន SA Airlink ត្រូវបានប្លន់ ប៉ុន្តែត្រូវបានខាងក្រុមហ៊ុនលាក់បំបាំងព័ត៌មាន៕