(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការការបង្កើតវិធានការបង្ការ និងពន្លត់អគ្គភ័យ ក្នុងរដូវប្រាំង។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែេមសា ឆ្នាំ២០២៣។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានមើលឃើញថា ជារៀងរាល់ឆ្នាំភយន្ដរាយដែលបណ្ដាលមកពីគ្រោះអគ្គិភ័យ នៅតែកើតមានឡើង ជាពិសេសនៅក្នុងរដូវប្រាំង បង្កមហន្ដរាយធ្ងន់ធ្ងរបណ្ដាលឲ្យរបួស បាត់បង់អាយុជីវិតមនុស្ស ខូចខាតផ្ទះសម្បែង អគារគ្រប់ប្រភេទ ប៉ះពាល់ដល់បរិស្ថាន និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។

នាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យរួមចំណែកធានាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យឲ្យបានជាអតិបរមា បានដាក់ចេញនូវការណែនាំចំនួន៧ចំណុចសំខាន់ៗ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖