(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ មុនបុណ្យចូលឆ្នាំថ្មី តែមួយថ្ងៃប៉ុណ្ណោះ មានការបែកធ្លាយវីដេអូថ្មីទៀតហើយ ដែល លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀត ដែលសង្ស័យថា អាចរួមមាត្រីតាមរថយន្ត ពេលចុះពង្រឹងបក្ស។
វីដេអូអំពីទង្វើអសីលធម៌គណបក្សភ្លើងទៀន ត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
បើតាម ហ្វេសប៊ុករបស់ Anna Andonian បានសរសេរថា៖ «ពិតជាកំពូលមនុស្សល្មោភកាមមែន! លី សុធារ៉ាយុត្តិ ឱ្យតែទៅចុះមូលដ្ឋានពង្រឹងបក្ស ប៉ុន្តែតែងតែឆ្លៀតណាត់ស្រីស្នេហ៍ និងប្រពន្ធៗគេទៅដោះកូយនៅតាមផ្លូវទៀត ! តាមស្តាប់សំឡេងវគ្គមួយនេះ សង្ស័យបបួលគ្នាស្រួលក្នុងឡានទៀតក៏មិនដឹងដោយមិនចាំបាច់ទៅដល់ផ្ទះសំណាក់ទាន់នោះទេ ! ហើយចុះបើម្ងៃៗ គិតតែទាក់ទង បណ្តាស្រីៗដើម្បីនាំទៅដោះកូយអញ្ជឹង តើលោក អគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុត្តិ មានពេលឯណាទៅគិតគូរខ្វាយខ្វល់ដោះស្រាយការងារបក្ស ។ លែងឆ្ងល់ហើយ ម៉េចបានជាបក្សប្រឆាំងចាញ់ការបោះឆ្នោតមិនស្វាងព្រោះប្រើតែធនធានមនុស្សសុទ្ធតែធុន លី សុធារ៉ាយុត្តិនេះ»!
ខាងក្រោមនេះជាវីដេអូទាំងស្រុង៖