(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែតាំង និងផ្លាស់ប្តូរមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ២រូប ជាអគ្គលេខាធិការរង និងជាអគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។
បើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នាយទាហានទាំង ២រូបនេះរួមមាន៖
ទី១៖ ឧត្តមសេនីយ៍ទោ ប៊ុត រម្យ ជាអគ្គលេខាធិការរង ក្រសួងការពារជាតិ
ទី២៖ ឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង ជាអគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖