(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជូនដំណឹងស្តីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រសួងសង្គមកិច្ចបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ នឹងមិនប៉ះពាល់ដល់ការទទួលបាននូវអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋទទួលផលឡើយ។ កម្មវិធីនឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ និងបញ្ជរបើកប្រាក់វីងចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣តទៅ៕