(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដេ ខេម៉ឺរ៉ូន (David Cameron) បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងជាផ្លូវការតែម្តងនៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលនាយករដ្ឋមន្ត្រីថ្មីដែល នឹងឡើងកាន់តំណែងបន្តពីរូបលោក ក៏នឹងត្រូវប្រកាសនាពេលល្ងាចថ្ងៃដដែលនោះផងដែរ។ នេះបើ តាមការចេញផ្សាយនៅមុននេះបន្តិច ដោយ BBC នាយប់ថ្ងៃចន្ទ ទី១១ ខែកក្កដា។
គួរបញ្ជាក់ បន្ទាប់ពីការបោះឆ្នោតធ្វើប្រជាមតិនៃការចាកចេញពីចក្រភពអង់គ្លេសនោះ លោក ខេម៉ឺរ៉ូន បានប្រកាសថាលោកនឹងលាលែង ចេញពីតំណែងនៅខែតុលាឯណោះទេ ប៉ុន្តែនៅពេលនេះអ្វីបានប្រែប្រួល ដោយសារតែការចាកចេញពីអឺរ៉ុប ជាផ្លូវការមិនអាចពន្យាពេលបានទៀតនោះទេ។
សម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនោះដែរ ត្រូវបានគេរៀបចំរួចទៅហើយ គឺលោកស្រី Theresa May ដែលមានវ័យ ៥៩ឆ្នាំ ដែលលោកស្រី ជាអ្នកដែលធ្លាប់គាំទ្រឲ្យអង់គ្លេសបន្តនៅក្នុងអឺរ៉ុប។ អ្នក នយោបាយមួយចំនួនបានលើកឡើងថា អង់គ្លេសត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាព និងរឹងមំា ខណៈលោកស្រី May ត្រូវបានគេគាំទ្រជានាយករដ្ឋមន្ត្រីនេះ គឺដើម្បីឲ្យអង់គ្លេស អាចសម្រួលដំណើរការចាកចេញ ពីសហភាពអឺរ៉ុបដោយរលូនប៉ុណ្ណោះ៕