(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ចំពោះលទ្ធផល១ប្រកួត ចុងក្រោយផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ជាលើកទី១ ប្រវត្តិសាស្រ្ត ខណៈដែល ១០០% គិតថា ម្ចាស់ផ្ទះបារាំង ឈ្នះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការឈ្នះពាន Euro 2016 របស់ព័រទុយហ្គាល់ គឺជាប្រវត្តិសាស្រ្ត ហើយមនុស្ស សុទ្ធតែសង្ឃឹមថា បារាំងឈ្នះ ១០០% តែចុងក្រោយព័រទុយហ្គាល់ ឈ្នះទៅវិញ ដែលជារឿងមិនគួរឲ្យជឿទាល់តែ សោះ ក៏ប៉ុន្តែបាល់មូល គឺវាដូច្នេះឯង»។
ក្នុងនាមជាប្រមុខរដ្ឋដែលតែងតែគាំទ្រវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសបាល់ទាត់នោះ សម្តេចតេជោបានថ្លែងបែបនេះក្នុងឱកាសជាអធិបតីភាពក្នុងពិធី បើកសម្ពោធអគារ និងហេដ្ឋារចនាសម្ព័ន្ធនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី១១ កក្កដានេះ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016 នៅប្រទេសបារាំងបិទបញ្ចប់យប់មិញនេះក្នុងទីក្រុងប៉ារីស៕