(តាកែវ)៖ លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកម្មវិធីសង្រ្កាន្តភូមិ ដើម្បីទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរ ខណៈកម្មវិធីនេះក៏មានការចូលរួមពី លោក គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់។

កម្មវិធីសង្ក្រានភូមិក្រាំងធ្នង់នេះ រៀបចំឡើងដោយ លោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ហើយទទួលបន្ទុកភូមិក្រាំងធ្នង់ និងសមាជិកមេធាវីចុះជួយភូមិក្រាំងធ្នង់រួមជាមួយសមាជិកក្រុមមេធាវីរារដ្ឋាភិបាលចុះជួយឃុំក្រាំងធ្នង់ បងប្អូនប្រជាពលរដ្ឋនៅភូមិ.ឃុំក្រាំងធ្នង់ទាំងមូលផងដែរ។

សង្រ្កាន្តភូមិ ដែលស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវនេះ ក៏មានការៀបចំសម្តែងរបាំត្រុដិផងដែរ ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ថោះពុទ្ធសករាជ២៥៦៧ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។ ការរៀបចំពិធីសម្ដែងរបាំឆៃយ៉ាំ និងរបាំត្រុដិនេះ ក៏ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅភូមិ ឃុំក្រាំងធ្នង់ ក៏ដូចជាប្រទេសខ្មែរទាំងមូលសម្រាប់ឆ្នាំថ្មីនេះផងដែរ។

ថ្លែងនៅក្នុងឱកាសបើកសង្រ្កាន្តភូមិននោះ លោក ជា វ៉ាន់ដេត បានលើកឡើងថា ការដែលបង ប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំគ្នារាំលេង និងលេងល្បែងប្រពៃណីកំសាន្តនាពេលនេះ គឺដោយសារតែ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ខណៈប្រទេសមានការអភិវឌ្ឍន៍គឺដោយសារតែការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមគ្គុទេសឯក។

ជាមួយគ្នានោះដែរ លោក គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ក៏បានលើកឡើងផងដែរអំពីភាពរីកចំរើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយឯកឧត្តម ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រាំង ធ្នង់ ក៏ដូចជានៅស្រុកបាទីខេត្តតាកែវទាំងអស់ត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាពនេះឲ្យខាងតែបាន ហើយដើម្បីមានសុខសន្តិភាព និងការអភិវឌ្ឍនេះ គឺយើងទាំងអស់គ្នាត្រូវបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនកម្ពុ ជាគឺមានអ្វីៗទាំងអស់។

យ៉ាងណាក៏ដោយ លោក គី តិច ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់មិនថានៅស្រុកបាទី នោះទេ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះការធ្វើដំណើរត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបាន គ្រប់ៗគ្នា ដោយការបើកបរយត្រូវគោរពច្បាប់ពិន័យ និងអធ្យាស្រ័យដោយខ្លួនឯងជាជាងក្លាយនគរបាល វាស់ល្បឿន និងចាប់ផាកពិន័យ។

សូមបញ្ជាក់ថា សង្រ្កាន្តភូមិក្រាំងធ្នង់ដែលរៀបចំយ៉ាងឱឡារឹកនេះ គឺនឹងបើកឲ្យបងប្អូនមកពីគ្រប់ទិសទីលេងសប្បាយល្បែងប្រជាប្រិយប្រពៃណីខ្មែររយៈពេលបីថ្ងៃ ហើយក្រៅពីល្បែងប្រជាប្រិយក៏មានការបង្គំតន្រ្តី (អកកេះកន្តង់)ផងដែរ ដែលជាការឧបត្ថម្ភពី លោក ឈិត បូរ៉ាវុធនិងក្រុមការងារចុះជួយភូមិ ឃុំនិងស្រកបាទី ទាំងមូល ផងដែរ៕