Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំពើហិង្សា​នៅក្នុង​រដ្ឋធានី​របស់ស៊ូដង់​ខាងត្បូង​ កក្រើក​ឡើងវិញ​ហើយ ​ខណៈ​មនុស្ស​ស្លាប់​លើក​មុន​ ២៧១នាក់

11-07-2016 15:26

(ជូបា)៖  បន្ទាប់ពីមានការព្រមព្រៀង សន្តិភាពរវាងគ្នា មិនទាន់បានមួយថ្ងៃផង ការប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្រលោក ប្រធានាធិបតី Salva Kiir និងអនុប្រធានាធិបតីទី១លោក Riek Machar បានចាប់ផ្តើមឡើងវិញហើយ ប៉ុន្តែគេនៅមិន ទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់បានស្លាប់ បន្ថែមទៀតនោះទេ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា អំពើហិង្សាខ្លាំងកាលពី លើកទីមួយបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ចប់ទៅនាថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដែលបានបណ្តាលឲ្យមនុស្ស ២៧១នាក់ស្លាប់។ នៅថ្ងៃចន្ទនេះដែរក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ សហប្រជាជាតិ បានអំពាវនាវឲ្យមេដឹកនាំទាំងពីរ ធ្វើការចរចានិងរួមកម្លាំងគ្នា ហើយត្រូវតែបញ្ចប់អំពើហិង្សារវាង ជាតិសាសន៍ឯងនេះទៀត ព្រោះមនុស្សរាប់រយនាក់ ទៅហើយបានបាត់បង់ជីវិត៕