(បាត់ដំបង)៖ ពិធីបើកព្រឹត្តិការណ៍សង្រ្កាន្ដខេត្តបាត់ដំបង ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ញ៉ែម សាខន សខេង នៅឯបរិវេណវិទ្យាល័យ នេត យ៉ង់ ក្រោយរូបសំណាកលោកតាដំបងគ្រញូង។
ពិធីបើកព្រឹត្តិការណ៍សង្រ្កាន្ដខេត្តបាត់ដំបងនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកស្រី, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី និងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារីយ៉ាងច្រើននាក់៕