(កំពត)៖ សាលាដំបូងខេត្តដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត បានរៀបចំពិធីសង្រ្កាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្តីគ្រប់ជាន់ថ្នាក់ នៃសាលាដំបូងខេត្តកំពត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ។
ជាការកត់សម្គាល់ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេ គឺសង្កេតឃើញមានមន្ត្រីរាជការ នៅគ្រប់ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលតាមបណ្តាខេត្ត ក្រុង ស្រុក និងក្រុមហ៊ុនឯកជនស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេសបាននាំគ្នារៀបចំសង្ក្រាន្តឆ្នាំថ្មី។
ការរៀបចំសង្ក្រាន្តឆ្នាំនេះ គឺជាការជួបជុំបងប្អូនញាតិមិត្ត និងសហការីរួមការងារ លេងល្បែងប្រជាប្រិនានា និងនាំគ្នារាំលេងកម្សាន្ត សប្បាយរីករាយ។
ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលពោលពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នានេះ បានបង្ហាញឱ្យឃើញពីសន្តិភាពពិតប្រាកដរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រសិនបើគ្មានសន្តិភាពទេប្រជាពលរដ្ឋទូទាំងប្រទេស ក៏មិនមានពេលវេលា និងឱកាសក្នុងការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះដែរ៕