(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung Electronics co., Ltd  ផ្តល់ជូនរង្វាន់ពិសេសភ្លាមៗ សម្រាប់គ្រប់អតិថិជន ដែលជាវទូរទស្សន៍ Samsung K Series ២០១៦ គ្រប់ម៉ូឌែល ពីថ្ងៃនេះរហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ អតិថិជននឹងទទួលបាននូវ Home Theatre, Giga Sound និង Sound Bar Speaker មួយឈុតបន្ថែម ដោយឥតគិតថ្លៃភ្លាមៗ ដោយមិនចាំបាច់ចាប់ឆ្នោត ផ្សងសំណាងឡើយ។

ទូរទស្សន៍ Samsung SUHD ស៊េរីថ្មី អាចឲ្យអ្នកទស្សនា រូបភាពច្បាស់ត្រជាក់ភ្នែក ទោះជានៅកន្លែងដែលមានពន្លឺភ្លឺចែងចាំង ជាមួយនឹងអេក្រង់កោងគ្មានគែម ដែលជារបក គំហើញថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់ទូរទស្សន៍មួយនេះ អាចឲ្យលោកអ្នកមើលទូរទស្សន៍ លេងហ្គេម ប្រើអ៊ីនធឺណែត និងប្រើកម្មវិធីជាច្រើនទៀត តាមរយៈតេលេបញ្ជា ឬក៏ទូរស័ព្ទដៃជាដើម។

កាន់តែអស្ចារ្យនោះទូរទស្សន៍សាមសុង SUHD ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា QUANTUM DOT DISPLAY ដែលជួយបង្កើនពណ៌ ក៏ដូចជាលំអិតចំនួនពណ៌ឲ្យ មានសភាព ហ្មត់ល្អដូច ទស្សនាផ្ទាល់ជាមូយរូបភាព មានពណ៌ធម្មជាតិពិតៗ។ លើសពីនេះទៀត ក្រុមហ៊ុនសាមសុង ក៏បានបំពាក់នូវអេក្រង់ការពារ ចំណាំងផ្លាតដែលមានឈ្មោះថា Ultra Black សម្រាប់ទូរទស្សន៍ សាមសុង SUHD ស៊េរី ២០១៦ ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ ទូរទស្សន៍ដែល រំខានដល់ការទស្សនា របស់អ្នកប្រើប្រាស់។

គួររំលឹកផងដែរថា សាមសុង បានក្លាយជាក្រុមហ៊ុនលេខ១ ក្នុងទីផ្សារទូរទស្សន៍ពិភពលោក រយៈពេល១០ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០០៦ ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ១ នៅកម្ពុជាផងដែរដោយ ការឆ្លងកាត់មួយទសវត្សរ៍ ចុងក្រោយនេះ សាមសុង មិនដែលបង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នប្រឌិតនោះឡើយ។

កាន់តែពិសេស ក្រុមហ៊ុន Samsung Electronics co., Ltd ជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប ជាក្រុមហ៊ុននាំមុខគេលើ ពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់ជូន នូវផលិតផលបច្ចេកវិទ្យាទំនើបថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។

សូមប្រញាប់ឡើងរង្វាន់ជាច្រើន កំពុងរង់ចាំលោកអ្នក ទិញមុនទទួលបានរង្វាន់មុន កម្មវិធីផ្តល់រង្វាន់ភ្លាមៗនេះ មានតែរយៈពេលមួយខែប៉ុណ្ណោះ។

ព័ត៌មានបន្ថែមទាក់ទងកម្មវិធីផ្តល់ជូនពិសេសនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ ទផ្តល់សេវាកម្មអតិថិជន៖ 023 99 32 32 និងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមចូលទៅកាន់គេហទំព័រ news.samsung.com/global៕