(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៣,១៧៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩០,៧៦០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៤៧៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៩៣១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៥៤៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៣,៤៦៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦២៥,០១៧នាក់, ដូសទី៤ចំនួន ៥,១៧១,២៩៧នាក់, ដូសទី៥ចំនួន ១,៨១៣,០៤៩នាក់ និងដូសទី៦ចំនួន ៣៥៤,៧៨៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕