(កំពង់ចាម)៖ ក្រុមការងារលេខាដ្ឋាន នៃអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងមានចូលរួមពីមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការចុះផ្សាយ ផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រេីប្រាស់ផ្លូវ នៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ។
ក្នុងនោះក៏មានការចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន២០០ក្បាល, សៀវភៅបេីកបរម៉ូតូ ចំនួន៣០០ក្បាល, ជំនួយស្មារតី ចំនួន៥០០ក្បាល, ស្ទីគ័របិទពាក្យស្លោកបិទលេីរថយន្ដ និងរ៉ឺម៉ក ចំនួន៥០សន្លឹក, ចំណាំងផ្លាត បិទរ៉ឺម៉ក និងគោយន្ដ ចំនួន១,០០០សន្លឹក និងចែកមួកសុវត្ថិភាព ចំនួន៧០ផងដែរ។
ពិធីផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វេីការណែនាំឲ្យអ្នកប្រេីប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការពារទ្រព្យសម្បត្តិ អាយុជីវិត និងសុខុមាលភាពសង្គម ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលខាងមុខនេះ ដែលប្រជាពលរដ្ឋបានឈប់សម្រាក និងធ្វេីដំណេីរមកលេងស្រុកកំណេីតរបស់ខ្លួន ដោយលំហូរចរាចរណ៍កាន់តែមមាញឹកច្រេីនកុះករ និងមានហានិភ័យខ្ពស់ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ប្រសិនបេីមានការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍នោះ៕