(កំពង់ចាម)៖ លោក ឆាយ វណ្ណា លេខាគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ នៃព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយអាហារសម្រាប់ស្រាយបួស ចែកជូនបងប្អូនប្រជាពលរដ្ឋសាសនិកអ៉ីស្លាមចំនួន១០០គ្រួសារ ក្នុងខែ RAMADAN នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
លោកបានលើកឡើងជម្រាបជូនបងប្អូន អំពីសារៈសំខាន់នៃខែបួស Ramadan និងផលបុណ្យយ៉យ៉ាងធំធេង សម្រាប់អ្នកកាន់សាសនាអ៉ីស្លាម។ លោកបន្តថា ចំពោះស្ថានភាព Covid19 បច្ចុប្បន្នមានសភាពធូរស្បើយ ដោយសាររាជរដ្ឋាភិបាល បានចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ដែលជាការការយកចិត្តទុកដាក់គិតពីសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋ។
ទន្ទឹមនោះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមលក្ខណៈអត្តសញ្ញាណប័ណ្ណ ឬឯកសារបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍។
សូមជម្រាបថា អំណោយនេះ ជារបស់សប្បុរសជន SMG ចែកជូនប្រជាពលរដ្ឋតាមរយៈលោក ឆាយ វណ្ណា ដោយមួយគ្រួសារទទួលបានទឹកក្រូច ១ដប, ទឹកដោះគោ២កំប៉ុង, ស្កសរ១គីឡូក្រាម, ប្រេងឆា១ដប , ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ១ដប និងជូនថវិកា៤០០,០០០រៀល សម្រាប់ស្រាយបួសរួមគ្នា នៅវិហារភូមិ១៣ក្រោម៕