Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក ដល់នាយទាហាន ២រូប

12-04-2023 20:44

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក ដល់នាយទាហាន ២រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសានេះ។

នាយទាហានទាំង ២រូបដែលត្រូវប្រគល់ឋានន្តរស័ក្តិរួមមាន៖

១៖ ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ជូន លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។

២៖ ប្រគល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ៕


(លោកស្រី ដាំ ដារីនី)


(លោកស្រី ម៉ាលី សុជាតា)