(ភ្នំពេញ)៖ លោក ហ៉ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ នាំយកថវិកាចំនួន ១០០លានរៀល ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរក្សាឲ្យបាននូវនិរន្តភាព នៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងជួយសង្គ្រោះកុមារកម្ពុជាជាច្រើនរូប។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថានិក និងជាប្រធានកិត្តិយស បានខិតខំបន្តបេសកកម្មធានាចីរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងកុមារនៅកម្ពុជា៕