Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះបំផ្លាញផ្ទះមួយខ្នង នៅស្រុកវាលវែង បាត់បង់​ថវិកា និងសម្ភារៈ​មួយ​ចំនួន​ធំ

11-07-2016 14:39

(ពោធិ៍សាត់)៖ អគ្គិភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋមួយ ខ្ទិចគ្មានសល់ ដោយពុំទាន់ដឹងពីមូលហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ឲ្យដឹងថា ផ្ទះដែលអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងគឺ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ មានទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ ជាកម្មសិទ្ធិឈ្មោះ មុំ ភិន ភេទប្រុស អាយុ ៥៨ឆ្នាំ។ មន្ត្រីនគរបាលដដែលបន្ថែមថា សម្ភារដែលខូចខាតរួមមាន ម៉ូតូវ៉េវអាល់ ហ្វា២គ្រឿង ម៉ាស៊ីនកាត់ស្មៅ៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ៣គ្រឿង ម៉ាស៊ីនត្រង់ស៊ឺន័រ២គ្រឿង លុយដុល្លារជាង២ពាន់ដុល្លារ លុយបាតជាង២ម៉ឺនបាត និង សម្ភារៈប្រើប្រាស់ដែលមានក្នុងផ្ទះទាំងអស់ទាំងស្រុង ប៉ុន្ដែពុំបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ។ បច្ចប្បន្នកម្លាំងមូលដ្ឋានពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ និង កំពុងធ្វើការស្រាវជ្រាវបន្ត៕