(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ទើបតែផ្ដល់អាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច (Escrow Services) ដល់ធនាគារអេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម និងបរធនបាលកិច្ចសង្គម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

និយ័តករបរធនបាលកិច្ច ក៏បានអំពាវនាវដល់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) អាចទំនាក់ទំនងទៅកាន់ធនាគារអេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក៕