(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលការងាររយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២២ ដែលជាឆ្នាំចុងក្រោយ នៃព្រឹទ្ធសភានីតិកាលទី៤។
រយៈពេល១ឆ្នាំនេះ ព្រឹទ្ធសភា បានបំពេញកិច្ចការចម្បងរបស់ខ្លួនដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ចំពោះមុខងារនីតិបញ្ញត្តិ ព្រឹទ្ធសភាបានប្រជុំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍១៣លើក សម័យប្រជុំពេញអង្គចំនួន៦លើក និងសម័យវិសាមញ្ញចំនួន១លើក ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ លើសេចក្តីព្រាងច្បាប់ចំនួន ១៤ ដែលព្រឹទ្ធសភាបានបញ្ជូនមក។
ខាងក្រោមនេះជា លទ្ធផលការងាររបស់ព្រឹទ្ធសភា ក្នុងឆ្នាំ២០២២៖