(ស្វាយរៀង)៖ នៅថ្ងៃទី ៩ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៦ ម្សិលមិញនេះ លោកម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង នឹងជាប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រានិងក្រុងបាវិត និងលោកស្រីបាននាំយកទានវស្សា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំ ព្រះវស្សាចំនួន ៧វត្ត ស្ថិតនៅ ភូមិ រំចេក ឃុំ សំរោងស្រុកចន្ទ្រា និង ក្រុងបាវិតព្រមទាំងជូន អំណោយដល់លោក តាលោកយាយនូវសារុង និងថវិកាមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកម៉ឹង សំផន និងលោកស្រី ក៏បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយអតីតយុទ្ធជន និងជនពិការព្រមទាំងបាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងសម្តេច កតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលតែងតែ យកចិត្តទុកដាក់ដល់ បងប្អូនលោកពូ អ្នកមីងនៅគ្រប់ទីកន្លែងជាពិសេសជនពិការ និងបងប្អូនជា អតីតយុវជនតែម្ដង។ ការជួបសាកសួរសុខទុក្ខនោះលោក និងលោកស្រី បានផ្តល់នូវអំណោយក្នុងម្នាក់ៗ ទទួល បានសារុង ១ ក្រម៉ា ១ និងថវិកា ៣០០០០រៀល ផងដែរ៕