(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាល, លោក-លោកស្រីប្រធានការិយាល័យទាំង១១, លោក- លោកស្រី ចៅសង្កាត់ទាំង៧, លោកនាយនគរបាលប៉ុស្តិ៍ទាំង៧ លោកប្រធានប្រជាការពារខណ្ឌ និងលោកប្រធានផ្សារទាំង២។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកអភិបាលខណ្ឌ ក៏បានឧបម្ភត្តជូនដល់ អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌបឹងកេងកង ប្រជាការពារខណ្ឌ ក្នុងមួយអង្គភាពទទួលបាន អង្ករ ចំនួន១តោន ភេសជ្ជៈ ចំនួន១០កេស៕