(ភ្នំពេញ)៖ លោក អានតុន ការ៉ាតា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយកោតសរសើរយ៉ាងខ្លាំងដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា មានកេរ្តិ៍ឈ្មោះល្បីនៅលើពិភពលោក។
ការធ្វើលិខិតកោតសរសើរលើសម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលពានរង្វាន់ «គោលដៅទេសចរណ៍ល្អបំផុតនៅក្នុងលោក» សម្រាប់ឆ្នាំ២០១៦ កាលពីពេលថ្មីៗនេះ។
ក្រៅពីការកោតសរសើរសម្តេចតេជោ ហ៊ុន សែន, ប្រធានក្រុមប្រឹក្សាទេសចរណ៍អឺរ៉ុប ក៏បានសរសើរអំពីការខិតខំរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងមន្រ្តីផ្សេងៗទៀត ក្នុងការបំពេញការងារលើវិស័យនេះ។
ខាងក្រោមនេះគឺជាលិខិតរបស់លោក អានតុន ការ៉ាតា៖