(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៣,០៩៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩០,៧២២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៤៧៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៩២៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៥៤០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៣,៤៣៦នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦២៤,៧២១នាក់, ដូសទី៤ចំនួន ៥,១៧០,៨៨៩នាក់, ដូសទី៥ចំនួន ១,៨១២,៤៧២នាក់ និងដូសទី៦ចំនួន ៣៥៣,៨៥៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕