(ភ្នំពេញ)៖ វីដេអូថ្មីមួយទៀតដែលជារបស់ លោក លី សុធារាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទាន ត្រូវបានគេបង្ហោះតាមបណ្ដាញសង្គមជាថ្មីម្ដងទៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ។
នេះជាវីដេអូទី១៥ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
បើតាម facebook របស់ Khmer Leak ជា facebook មួយក្នុងចំណង facebook ដែលបានទម្លាយរឿងនេះ បានឲ្យដឹងដូច្នេះថា «អស់ឆ្ងល់! ចុះបើមួយថ្ងៃមួយថ្ងៃ គិតតែទាក់ទងបណ្តាស្រីៗដើម្បីនាំទៅដោះកូយអញ្ជឹង តើលោកអគ្គលេខា បក្សភ្លើងទៀន
លី សុធារ៉ាយុទ្ធ មានពេលឯណាទៅគិតគូរខ្វាយខ្វល់ដោះស្រាយការងារបក្ស ជាពិសេសបញ្ហានិងសំណូមពររបស់សកម្មជនបក្សកើត បើក្នុងខួរក្បាលនិងអារម្មណ៍របស់គាត់ គឺគិតថាតើថ្ងៃនេះ រឺថ្ងៃស្អែកត្រូវណាត់ជួបស្រីស្នេហ៍ណា ហើយត្រូវទៅជួបនៅ ផ្ទះសំណាក់ណាតែប៉ុណ្ណោះ ! ហើយបើមេដឹកនាំបក្សធន់ៗនេះ បើគណបក្សមិនរឹងមាំនិងមិនចាញ់ឆ្នោត ទើបវាចំលែក»។
ខាងក្រោមនេះជាសំឡេងបែកធ្លាយរបស់លោក លី សុធារាយុទ្ធ៖