Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិក CPP និងអ្នកគាំទ្រ ជាង៦០០នាក់ ចូលរួមអបអរសាទរខួប៦៥ឆ្នាំ គណបក្សប្រជាជនកម្ពុជា នៅទីក្រុងប៉ារីស

11-07-2016 12:50

(បារាំង)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុ្ពជា នៅប្រទេសបារាំង និងអ្នកគាំទ្រជាង៦០០នាក់ បានចូលរួមអបអរសាទរ ខួប៦៥ឆ្នាំ គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើជាលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុ្ពជា នៅប្រទេសបារាំង និងអ្នកគាំទ្រដែលជាបងប្អូនខ្មែរ មកពីតំបន់ផ្សេងៗបានមកចូលរួម មកពី Marseille, Limoge, Lyon, Toulouse,Metz, Nancy, Strasbourg, Thionville, Saint Avold, Lille, Bruxelles និង Iles de France Paris។

ពិធីខាងលើនេះ បានចាប់ផ្តើមពីម៉ោង៦ល្ងាច រហូតម៉ោង២ភ្លឺ ដោយមានការចូលរួមពី លោក ចែម វិឌ្យ៉ា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស បារាំង និងលោក ហួត ហាក់ ប្រធានក្រុមការងារចាត់តាំង យុវជនគណបក្សនៅទ្វីបយូរ៉ុប ជាតំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុម ការងារចាត់តាំងយុវជន គណបក្សក្រៅប្រទេស បានអានសារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា។

ក្រោយការអានសារសម្តេចតេជោហ៊ុន សែន ពីសំណាក់លោក ហួត ហាក់ ក៏មានការទះដៃអបអរសាទរពីអង្គមេទិងទាំងមូលដោយ សម្តែងការគាំទ្រ និងដឹងគុណ គណបក្សប្រជាជនកម្ពុជា ដែលបានពលីសង្គ្រោះប្រទេសជាតិអោយបានរួចផុតពីវិនាសកម្មរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ហើយដឹកនាំកសាងប្រទេសជាតិ ពីបាតដៃទទេរដើម្បីអភិវឌ្ឍន៍ និងរក្សាការពារសន្តិភាពស្ថេរភាព នយោបាយ និងសុវត្ថិភាពសង្គម៕