(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបើកឱ្យមានការប្រឡង ប្រជែងជ្រើសរើសនិស្សិត និងមន្រ្តីរាជការចូលបម្រើការងាររដ្ឋសរុបចំនួន ១៧២កន្លែង សម្រាប់ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យដឹងថា៖
*ទី១៖ ក្រសួងមុខងារសាធារណៈ ចំនួន០៦កន្លែង ឱ្យចូលបម្រើការងារនៅទីស្តីការក្រសួង សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល។
*ទី២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ១២០កន្លែង ឱ្យចូលបម្រើការងារនៅទីស្តីការក្រសួង សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់ បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល។ ប្រភេទក្របខ័ណ្ឌ «ខ» ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល និងប្រភេទក្របខ័ណ្ឌ «គ» ដែលមានកម្រិតបណ្តុះបណ្តាល ចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ។
*ទី៣៖ ក្រសួងផនការ ចំនួន ២៧កន្លែង ឱ្យចូលបម្រើការងារនៅទីស្តីការក្រសួង សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» ចំនួន២៥កន្លែង ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល និងប្រភេទក្របខ័ណ្ឌ «ខ» ចំនួន ០២កន្លែង ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររងឡើងទៅ ឬសញ្ញាបត្រសមមូល។
*ទី៤៖ ក្រសួងយុត្តិធម៌ ចំនួន ០៣កន្លែង ឱ្យចូលបម្រើការងារនៅទីស្តីការក្រសួង សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» ដែលមាន ជំនាញច្បាប់ កម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល។
*ទី៥៖ ក្រសួងទេសចរណ៍ ចំនួន ០៩កន្លែង សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» ដែលមានជំនាញដូចជា៖ ទេសចរណ៍ នីតិសាស្ត្រ គ្រប់គ្រង រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រកុំព្យូទ័រ ភាសាអង់គ្លេស ភាសាចិន និងមុខជំនាញដែលមានឧបនិស្ស័យទេសចរណ៍ កម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល។
*ទី៦៖ លេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ចំនួន៧កន្លែង សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» សម្រាប់បេក្ខជនប្រឡងប្រជែងប្រភេទក្របខ័ណ្ឌ «ក» ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រសមមូល៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ៖