(កំពង់ធំ)៖ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ធំ បានពិនិត្យឃើញថា មានជនអនាមិក បានបង្កើតគណនីតេលក្រាម (Telegram) ចំនួន០២ ដោយប្រើប្រាស់រូបភាពរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានធ្វើការថ្កោលទោសចំពោះទង្វើបំពានផ្លូវច្បាប់បែបនេះ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនត្រូវមានការលើកលែងចំពោះជនល្មើសដែលបានប្រើប្រាស់រូបភាព និងឈ្មោះថ្នាក់ដឹកនាំ ដើម្បីក្លែងបន្លំយកផលប្រយោជន៍ណាមួយឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន និងតេលេក្រាមក្លែងក្លាយ៖