(កណ្ដាល)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្ដិភាព បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សាទរយ៉ាងសប្បាយរីករាយក្រៃលែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ជួបសំណេៈសំណាលជាមួយមន្រ្តីគណបក្សក្រុមប្រឹក្សាឃុំថ្នាក់ដឹកនាំភូមិ កម្លាំងប្រដាប់អាវុធ និងប្រជាការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោក ណុប រ័ត្ននិមល បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយ ឯកភាពជាតិខ្មែរ ជួយខ្មែរយ៉ាងសុខដុមរមនា ផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាព សម្ដេចតេជោ សែន។

លោកបានរំលឹកថា ទីណាមានការលំបាកទីនោះ មានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាក់ស្ដែងក្នុងកំឡុងពេលការរាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល បានស្វែងរកជំនួយ និងទិញថ្នាំវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ និងបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋ នៅតំបន់បិតខ្ទប់ រាប់ពាន់គ្រួសារនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

លោក ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋមន្រ្តីបក្សទាំងអស់ ក្នុងស្រុកកណ្ដាលស្ទឹង បន្តថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់ជាតិឲ្យបានគង់វង្សស្ថិតស្ថេរគង់វង្សជានិរន្តន៍ និងបន្តការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍប្រទេស។ សូមអាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ប្រជាការពារជួយថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមតំបន់កម្សាន្ដ ទីវត្តអាវត្តអារាមនានា ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់ទីកន្លែង។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានឧបត្ថម្ភថវិកាជូនអ្នកចូលរួម១,០៤៨នាក់ផងដែរ៕