(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានធ្វើដំណើរមកដល់រដ្ឋធានីកង់បេរ៉ាវិញហើយ នាព្រឹកថ្ងៃនេះ ដើម្បីត្រៀមរៀបចំគណរដ្ឋមន្ត្រីសម្រាប់រដ្ឋសភានីតិកាលទី ៤៥ ក្រោយការឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត សហព័ន្ធនាឆ្នាំ ២០១៦។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ ២០១៦។
លោក Malcolm Turnbull បានប្រកាសពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ នេះ ប៉ុន្តែវាមិនមែនមានន័យថាលោកអាចបង្កើតរដ្ឋាភិបាលឯករាជ្យតែឯងនោះឡើយ។ សំឡេងរបស់គណបក្សលោក Malcolm Turnbull ត្រូវការការបង្កើតរដ្ឋាភិបាលចំរុះមួយ ដែលប្រាកដណាស់ថានឹងត្រូវរួមជាមួយគណបក្សពលករ របស់លោក Bill Shorten ទើបអាចបន្តការដឹកនាំទៅមុខបាន។
យ៉ាងណាក៏ដោយលោក Malcolm Turnbull ត្រូវការរៀបចំគណរដ្ឋមន្ត្រី ឬធ្វើការរុះរើបន្តិចបន្តួច ពីព្រោះតែសមាជិក គណរដ្ឋមន្ត្រីចាស់ចំនួន ៣រូបមិនបានជាប់នៅក្នុងការបោះឆ្នោត កាលពីសប្តាហ៍មុននោះឡើយ។ គួរបញ្ជាក់ថា កិច្ចប្រជុំ មួយនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋធានីកង់បេរ៉ា នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ ដើម្បីរៀបចំពិធីស្បថចូលកាន់តំណែង នៃសមាជិករដ្ឋសភាអណត្តិថ្មី ក្រោយពីលោកប្រធាន Peter Cosgrove ត្រឡប់មកពីបំពេញទស្សនកិច្ចនៅបារំាង៕