(ភ្នំពេញ)៖ លោក វ៉ែន រស្មី ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាអគ្គលេខាធិការនៃសហភាពអង្គការសង្គមស៊ីវិល បានចេញវីដេអូមួយអំពាវនាវឱ្យ យុវជននានា ថ្កោលទោសចំពោះ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលលួចលាក់ទាក់ទងទៅស្ត្រីជាច្រើន ក្នុងនោះក៏មានប្រពន្ធគេផងដែរ ហើយបង្ខំឲ្យថតរូបអាសអាភាស។
យុវជនរូបនេះ មានការព្រួយបារម្ភ ដោយសារតែ ទង្វើអសីលធម៌របស់ លោក លី សុធារ៉ាយុទ្ធ ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ហើយមិនស័ក្តសមជាអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាទាល់តែសោះ៕
សូមស្តាប់ និងទស្សនា ការលើកឡើងរបស់ ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាដូចខាងក្រោម៖