(ភ្នំពេញ)៖ លោក មួង សុភក្ត្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានសម្តែងការខកចិត្តជាខ្លាំង និងសោកស្តាយចំពោះទង្វើអសីលធម៌របស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ក្នុងនាមអ្នកនយោបាយខ្មែរមួយរូប ដែលទាក់ទងស្ត្រីជាច្រើន ហើយបង្ខំឱ្យថតរូបអាសអាភាសផ្ញើឱ្យខ្លួនមើល
លោក មួង សុភក្ត្រ បានលើកឡើងថា លោក លី សុធារ៉ាយុទ្ធ មានប្រពន្ធរួចហើយ ដោយប្រពន្ធរបស់គាត់កំពុងរស់នៅក្នុងពន្ធនាគារនៅឡើយ ប៉ុន្តែគាត់បានទាក់ទងស្ត្រីជាច្រើន ក្នុងនោះក៏មានស្ត្រីជាប្រពន្ធរបស់អ្នកដទៃផងដែរ។ អ្វីដែលហួសចិត្តទៅទៀតនោះ គឺនៅពេលនិយាយលេបខាយជាមួយស្ត្រីទាំងនោះ បុគ្គលរូបនេះបានបង្ខំឱ្យពួកនាង ថតរូបអាសអាភាស រូបប្រដាប់ភេទ ផ្ញើទៅខ្លួនមើល ដែលជាទង្វើថោកទាប ប្រមាថមើលងាយស្ត្រី មិនស័ក្តសមជាអ្នកដឹកនាំនោះឡើយ។
លោក មួង សុភក្ត្រ បានលើកឡើងទៀតថា គណបក្សភ្លើងទៀន មិនគួរឱ្យមនុស្សប្រភេទនេះឱ្យដឹកនាំនោះទេ។ លោកបានចោទជាសំណួរថា បើបុគ្គលដែលគ្មានសីលធម៌នេះដឹកនាំ តើប្រទេសនឹងទៅជាយ៉ាងណា?
សូមទស្សនា និងស្តាប់ការលើកឡើងរបស់ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេងដូចតទៅ៖