(ភ្នំពេញ)៖ J&M bless shop agent house បានរៀបចំកម្មវិធីជាលើកដំបូងនៅកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជាទទួលស្គាល់សេវាកម្ម និងគុណភាព ផលិតផលដែលមកពីប្រទេសថៃ ដោយកម្មវិធីនេះមានឈ្មោះថា Beauty Innovation Excellence Award ។
កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅផ្សារទំនើប Aeon mall កាលពីចុងសប្ដាហ៍ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើន ដែលមកពីប្រទេសថៃ ដោយក្នុងនោះក៏បាន ទទួលនូវពានរង្វាន់លើកទឹកចិត្តពីម្ចាស់កម្មវិធីផ្ទាល់ផងដែរដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
តំណាងក្រុមហ៊ុន J&M bless shop agent house បានលើកឡើងថា គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីបើកឱកាសមួយសម្រាប់ ពាណិជ្ជករនៅកម្ពុជា អាចពង្រីកមុខជំនួញរបស់ខ្លួន ដែលអាចយកផលិតផលល្បីៗនៅថៃពីបណ្តាក្រុមហ៊ុនប្រមាណជាង ២៣ក្រុមហ៊ុន ដែលបានចូល រួមក្នុងកម្មវិធី ថ្ងៃនេះ។
តំណាងក្រុមហ៊ុនថ្លែងថា បន្ថែមពីនេះទៀតពាណិជ្ជករទាំងអស់អាចចូលរួមពិភាក្សាពីគម្រោងមុខជំនួញរបស់ខ្លួនជាមួយនិង CEO រឺអ្នកតំណាងឲ្យក្រុមហ៊ុន នីមួយៗដែល មកពី ២៣ក្រុមហ៊ុនទាំងនោះ ។ ការពិភាក្សារវាងម្ចាស់ពាណិជ្ជករទាំងអស់អាចបង្កើតចេញជាលទ្ធផលមួយដែលផ្គូរផ្គងពាណិជ្ជកម្មនិងការជឿជាក់រវាងគ្នានិងគ្នា ពិសេស ផលិតផលសម្រស់ទាំងអស់បានចុះបញ្ជីពេញលេញនិង មានស្ដង់ដារដើម្បីឱ្យសមនឹងលក្ខណៈវិនិច្ឆ័យនៃការបង្កើតថ្មីដ៏ល្អបំផុត និងល្បីល្បាញក្នុងប្រទេសថៃ ។
គួរបញ្ជាក់ថា កម្មវិធីនេះក៏មានអញ្ជើញចូលរួមពីសំណាក់ លោកស្រី ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជាឋានៈអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាភ្ញៀវកិត្តិយស និង ភ្ញៀវប្រមាណជាង ១០០នាក់ទៀតដែលបានចូលរួម។ អ្វីដែលធ្វើឲ្យកម្មវិធីនេះកាន់តែអស្ចារ្យ គឺមានការចូលរួមពីតារាសម្តែងពីប្រទេសថៃ ការសម្តែងក្បាច់រាំដោយក្រុមរាំមកពីប្រទេសថៃ និង ការដើរបង្ហាញម៉ូតបង្ហាញផលិតផលពីសំណាក់ CEO នៃម្ចាស់ក្រុមហ៊ុននីមួយៗផ្ទាល់តែម្តង៕