(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨២,៩៣៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩០,៦៥៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៤៦៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៩០៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៥២៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៣,៣៧៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦២៤,២៥៣នាក់, ដូសទី៤ចំនួន ៥,១៧០,៣០៣នាក់, ដូសទី៥ចំនួន ១,៨១១,៧៧៨នាក់ និងដូសទី៦ចំនួន ៣៥២,៨១០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕