(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា អ្នកខាតបំផុតគឺរាជរដ្ឋាភិបាលកម្ពុជា ជុំវិញរឿងឃាតកម្មលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ព្រោះនៅពេលនេះ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់សិទ្ធសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងរកឲ្យឃើញនូវពន្លឺនៃអំពើឃាតកម្មនេះ។ លោករដ្ឋមន្រ្តីបានបន្តថា តែនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការលើករណីនេះ។
ការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសិទកាសែតមុននេះបន្តិច នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នាទីស្តីការក្រសួងព័ត៌មាន។