(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ បន្ទាប់ពីទទួលបានព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រនៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យពលករកម្ពុជាចំនួន ៨នាក់ស្លាប់ និងរងរបួសចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយនឹងដំណឹងដ៏សែនរន្ធត់នេះ ស្ថាតទូកម្ពុជា ប្រចាំប្រទេសថៃ សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រែងបំផុតជាមួយគ្រួសារ សាច់ញាតិនៃសព។
បន្ថែមពីនេះ សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាកព្យាបាលបានឆាប់ជាសះស្បើយឡើងវិញឆាប់បំផុត៕